សិល្បៈ

សាសាអតីតារាចម្រៀងប្រចាំផលិតកម្មថោន យំហើមភ្នែក ក្រោយខំឲ្យលុយមិត្តភក្តិខ្ចីជិត១០ម៉ឺនដុល្លារ ចុងក្រោយគេរត់បាត់ដំណឹងសូន្យឈឹង

BY
Khmernote Media
December 29, 2021

អតីតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង សាសា បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ អ្នកនាងបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ទាំងទឹកភ្នែក ក្រោយខំធ្វើល្អឲ្យគេខ្ចីលុយជិត១០ម៉ឺនដុល្លារ ប៉ុន្តែចុងក្រោយត្រូវគេរត់បាត់ដំណឹងសូន្យឈឹង។ អ្នកនាងសាសា បានរៀបរាប់នៅលើបណ្តាញសង្គមថា៖

“ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនឯង ដែលទុកចិត្តពួកម៉ាក់អស់ពីពោះ តែចុងក្រោយទៅចោលខ្ញុំគ្មានស្រណោះអីបន្ដិច ទាំងដែលដឹងគ្រប់យ៉ាង 🥺ថាខ្ញុំកំពុងតែពិបាក ហេីយពិបាកខ្លាំង 😓ហេងអេីយចូលខ្លួនមក ខ្ញុំត្រូវកាអ្នកដោះស្រាយរឿងលុយរបស់ខ្ញុំ មិនមែនលុយតុងទីនដូចពួកបងបងទេ ✅គឺលុយសុទ្ធជិត100kតែម្ដង សង្ឃឹមអ្វីដែរអ្នកនិយាយជាមួយនឹងខ្ញុំ ថានឹងដោះស្រាយគ្រប់បញ្ហា មិនថាមានរឿងអីកេីតឡេីងទេ ខ្ញុំត្រូវមេីលកូននឹងប្អូនៗៗខ្ញុំទៀត 🥺 អ្នកក៍ដឹងដែរ ពេលដែរអ្នកត្រូវការលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំអោយទៀត គួរតែនឹកដល់ពេលនឹងផងហេង ខ្ញុំដេកមិនដែលលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង😔😔😔 អ្នកឃេីញគាត់ជួយទំនាក់ទំនងមកខ្ញុំផងណា🙏🏻🙏🏻🙏🏻”៕

Share This Post: