បច្ចេកវិទ្យា

វីវរហើយ! ហ្វេសប៊ុកត្រូវបានផាកពិន័យជាប្រាក់ជាងកន្លះលានដុល្លារក្រោយធ្វើឱ្យបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់

BY
autoadmin
October 26, 2018

កាលពីពេលថ្មីៗនេះ បណ្តាញសង្គមយក្សហ្វេសប៊ុកត្រូវទទួលរងការផាកពិន័យជាប្រាក់ ៥០០.០០០ ផោន (ប្រមាណជា ៦៤៥.០០០ ដុល្លារអាមេរិក) ពីការិយាល័យទទួលបន្ទុកព័ត៌មានរបស់ចក្រភពអង់គ្លេស (ICO) នៅក្នុងរឿងអាស្រូវ ដែលទាក់ទងជាមួយនឹងក្រុមហ៊ុនប្រឹក្សានយោបាយ Cambridge Analytica នៅថ្ងៃព្រហស្បតិ៍នេះ។

ការិយាល័យទទួលបន្ទុកព័ត៌មានរបស់ចក្រភពអង់គ្លេស (ICO) បានចេញនូវការពិន័យនេះគឺដោយសារហ្វេសប៊ុកបានបើកឱ្យ Third Party Apps ទាញយកទិន្នន័យផ្ទាល់ខ្លួនពីអ្នកលេងហ្វេសប៊ុកប្រហែលជា ១០.០០០.០០០ គណនី ដោយគ្មានការព្រមព្រៀងពីពួកគេនៅចន្លោះឆ្នាំ ២០០៧ ដល់​ ២០១៤ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងនោះមិនត្រូវបានការពារដោយលក្ខខណ្ឌរបស់ក្រុមហ៊ុននោះទេ។

ស្នងការព័ត៌មានអ្នកស្រី Elizabeth Denham បាននិយាយថា ហ្វេសប៊ុកមិនបានការពារភាពឯកជនរបស់អ្នកប្រើប្រាស់របស់ខ្លួនទាំងមុននិងក្រោយដំណើរការខុសច្បាប់នៃទិន្នន័យនេះ ហើយក្រុមហ៊ុនដ៏ធំនិងមានជំនាញនេះគួរតែដឹងច្បាស់ជាងនេះ និង គួរតែធ្វើឱ្យបានល្អជាងនេះ៕

អត្ថបទ៖ លីដា

ប្រភព៖ RT

Share This Post: