ព័ត៌មានជាតិ

ក្រសួងសាធារណការ បញ្ជាក់ថា មានតែទីតាំងទាំង៨នេះប៉ុណ្ណោះ ដែលក្រសួងទទួលស្គាល់ការកែចង្កូតពីស្តាំមកឆ្វេង

BY
srey nuch
December 30, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបន្ថែមថា៖ កន្លងមកក្រសួងបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៨ ធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖

១.ក្រុមហ៊ុន Fuji Form Co., Ltd
២.ក្រុមហ៊ុន Lien Thong Investment Group Co.Ltd
៣.ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd
៤.ក្រុមហ៊ុន Seconimex Co., Ltd
៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd)
៦.ប៉ាស្ទ័រមានជ័យ
៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក
៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: