ធនាគារជាតិ នៃកម្ពុជា ប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ចំនួន ២៥រូប ដើម្បីចូលរួមបម្រើការងារនៅធនាគារជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិក សម្រាប់ក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ទាំងពីរភេទ ចំនួន ២៥រូប ដើម្បីចូលរួមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា។

ក្រសួងធនគារជាតិ នៃកម្ពុជា ជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
១.មានសញ្ជាតិខ្មែរ
២.មានអាយុច្រើនបំផុត ៣០ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ
៣.មានសញ្ញាបត្របរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ឬជំនាញបច្ចេកទេសពាក់ព័ន្ធ
៤.មានចំណេះដឹងភាពអង់គ្លេស
៥.មានសុខភាពល្អ
៦.បេក្ខជនត្រូវមានចំណេះដឹង និងបទពិសោធន៍ការងារពាក់ព័ន្ធ។
បេក្ខជនអាចមកទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមទៀត នៅនាយកដ្ឋានបុគ្គលិកនៃធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចន្លោះពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង១៥៖០០រសៀង រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈលេខទូរស័ព្ទ ០២៣ ៧២២ ៥៦៣ ៕

