ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសពិសេស! រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានផ្ដល់អាហារូបករណ៍ចំនួន ២០កន្លែងដល់សិស្សនិស្សិត ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

    BY Khmernote Media December 31, 2021
    ឱកាសពិសេស! រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានផ្ដល់អាហារូបករណ៍ចំនួន ២០កន្លែងដល់សិស្សនិស្សិត ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និង វប្បធម៌រុស្សី ប្រចាំក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាប ឯកឧត្តមបណ្ឌិតសភាចារ្យថា ក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានផ្ដល់អាហារូបករណ៍ចំនួន ២០កន្លែង ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (SPECIALIST) នៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

    សូមបញ្ជាក់ថា ការបកប្រែសញ្ញាបត្រ ព្រឹត្រិ្តបត្រពិន្ទុ និងឯកសារពាក់ព័ន្ធផ្សេងៗត្រូវធ្វើឡើងនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ការចុះឈ្មោះស្នើសុំអាហារូបករណ៍ធ្វើឡើងដូចខាងក្រោម៖

    -ចុះឈ្មោះតាមរយៈ៖ https://education-in-russia.com
    -ចាប់ទទួលពាក្យ៖ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២
    -កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២
    -សម្រាប់ព័ត៌មានលម្អិត៖ សូមទំនាក់ទំនង មជ្ឈមណ្ឌល វិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ី អាសយដ្ឋាន ផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម (ទល់មុខក្រសួងអប់រំ យុវជន និងកីឡា) ទូរសព្ទ 023 213 508 និង Facebook https://facebook.com/rcckcam

    ប្រភព៖ MoEYS Cambodia

    Share This Post: