ព័ត៌មានជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន៣គ្រឿង ចេញទៅលម្ហសមុទ្រក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ជួបឧបហេតុ២ករណីនេះ (មានវីដេអូ)
BY Khmernote Media
January 3, 2022
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់លោក ឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្ញុំបានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ចំនួន៣គ្រឿង ចេញទៅលម្ហសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន២ករណីផ្សេងគ្នា ក្នុងពេលតែមួយ។

-ករណីទី១ គឺផ្ទុះឆេះម៉ូតូទឹក មួយគ្រឿងពេលកំពុងធ្វើដំណើរ ចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម បណ្តាលឲ្យជនរងគ្រោះចំនួន២នាក់នៅលើម៉ូតូទឹក ឆេះរងបួស។
-ករណីទី២ ទូកដឹកសម្ភារៈ មួយគ្រឿង កំពុងធ្វើដំណើរនៅផ្ទៃសមុទ្រ មានមនុស្សរួមដំណើរក្នុងទូកចំនួន ១០នាក់ ក្នុងនោះមានក្មេងចំនួន ៣នាក់ (ស្រីចំនួន២នាក់ ) ពេលមកដល់ចំណុចខាងជើងកោះដែកគោល ទូកក៏បានបែកក្តាបាត បណ្តាលមកពីទឹករលកធំៗ ៕
ខាងក្រោមជាវីដេអូនៃសកម្មភាពជួយសង្គ្រោះជនរងគ្រោះ ៖











ប្រភព៖ ហ្វេស ប៊ុកលោក ឧកញ៉ា ទៀ វិចិត្រ