ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែមករា កម្ពុជានឹងអាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច ក្នុងតំបន់មួយចំនួន

    BY Khmernote Media January 4, 2022
    ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែមករា កម្ពុជានឹងអាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច ក្នុងតំបន់មួយចំនួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់(ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    -សីតុណ្ហភាពអប្បបរមាមានពី២០-២២ °C
    -សីតុណ្ហភាពអតិបរមាមានពី៣១-៣៣ °C
    -នៅថ្ងៃទី ៦-៨ ខែមករា អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    -សីតុណ្ហភាពអប្បបរមាមានពី ១៩-២១ °C
    -សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមាមានពី ១៩-៣១ °C
    -សីតុណ្ហភាពអតិបរមាមានពី ២៩-៣១ °C
    -នៅថ្ងៃទី៦-៩ ខែមករា អាចមានភ្លៀងក្នុងកម្រិតពីផ្សែងក្រូចទៅខ្សោយ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: