ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិ លេខ២១បេ(១១៥)ចាប់ពីផ្លូវជាតិ លេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

    BY Khmernote Media January 4, 2022
    ការផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិ លេខ២១បេ(១១៥)ចាប់ពីផ្លូវជាតិ លេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥)ចាប់ពីផ្លូវជាតិ លេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្តាល ចន្លោះម៉ោង ៦:០០ល្ងាច ដល់ម៉ោង ០៣:០០ទៀបភ្លឺ ចាប់ពីថ្ងៃទី ០១ ដល់ ២៧ ខែមករា ឆ្នាំ២០២២។

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា មន្ទីរសាធារណការ នឹងបន្តបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ចាប់ពីផ្លូវជាតិលេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ចន្លោះម៉ោង ៦:០០នាទីល្ងាច ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដើម្បីធ្វើការសាងសង់លូកាត់ ទទឹងផ្លូវប្រវែង ២០ម៉ែត្រ ត្រង់ស្ថានីយបូមទឹកដើមអំពិលចាស់ ផ្លូវជាតិលេខ២១បេ(១១៥) សម្រាប់រំដោះទឹកជំនន់ទឹកភ្លៀង ក្នុងក្រុងតាខ្មៅ និងសហការជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន។

    សូមបញ្ជាក់ជូនថា ចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរបានជាធម្មតា។ដូច្នេះ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: