ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងមិនអនុញ្ញាតអោយព្យាបាលនៅផ្ទះទេគឺសុំយកទៅមន្ទីរពេទ្យ ដើម្បីព្យាបាល
BY Khmernote Media
January 5, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី សម្ដេចតេជោ ហ៊ុន សែន បានមានប្រកាសថា សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ត្រូវព្យាបាលក្នុងមន្ទីរពេទ្យ គឺមិនអនុញ្ញាតឲ្យព្យាបាលនៅក្នុងផ្ទះជាដាច់ខាត។ សំឡេង ” ខ្ញុំមិនកំណត់ថាអ្នកនោះជាអ្នកណាទេ គឺខ្ញុំសុំដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតអោយព្យាបាលនៅផ្ទះទេគឺសុំយកទៅមន្ទីរពេទ្យ ព្យាបាលនៅមន្ទីរពេទ្យ ព្រោះរឿងនេះ អូមីក្រុងវាមិនគ្រោះថ្នាក់ធំទេ បើនិយាយពីអត្រាស្លាប់វាអត់គ្រោះថ្នាក់អីប៉ុន្មានទេ ” ៕

