ព័ត៌មានជាតិ
អ្នកបើកបរកង់៣ ឥណ្ឌា ដាក់ភ្លើងពណ៌ និងអក្សរមិនត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលកាកាបទី២ អោយដកចេញ រួចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព
BY Khmernote Media
January 5, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសម្នាក់ដែលបានបើកបរ ផាស អេប ដាក់ភ្លើង និងសរសេរអក្សរមិនត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី២ បានធ្វើការឃាត់ដើម្បីដកភ្លើង និងអក្សរចេញ និងបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះផងដែរ។

សូមបងប្អូនអ្នករត់កង់៣ ឥណ្ឌាទាំងអស់កុំកែច្នៃបំពាក់ភ្លើងនានា ដែលខុសបច្ចេកទេស ចៀសវាងបង្កឲ្យមានគ្រោះថ្នាក់៕



