ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ អំពាវនាវដល់គូស្រករ ដែលបានចែកផ្លូវគ្នា គួរតែបញ្ឈប់ទង្វើអសីលធម៌ ឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម

    BY Khmernote Media January 5, 2022
    សម្តេចតេជោ អំពាវនាវដល់គូស្រករ ដែលបានចែកផ្លូវគ្នា គួរតែបញ្ឈប់ទង្វើអសីលធម៌ ឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម

    នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

    ហើយនៅថ្ងៃនេះផងដែរ គឺជាខួបអាពាហ៍ពិពាហ៍របស់សម្ដេច ដែលជាខួបលើកទី៤៦ឆ្នាំ។ សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន ក៏ដូចជាប្រជាពលរដ្ឋដែលបានជូនពរសម្ដេចនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍នេះ។ ហើយឆ្លៀតក្នុងឱកាសនេះផងដែរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅដល់គូស្រករ ដែលបានចែកផ្លូវគ្នា គួរតែបញ្ឈប់ទង្វើអសីលធម៌ ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យគូស្រករដែលបែកបាក់គ្នានោះ កុំហែកកេរ្តិ៍គ្នាលើ Facebook គួរទុកកិត្តិយសឱ្យគ្នាទៅវិញទៅមក ជាពិសេសកិត្តិយសកូនៗ។

    សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការឈ្លោះហែកកេរ្តិ៍គ្នារបស់ឪពុកម្តាយ ធ្វើឲ្យប៉ះពាល់អារម្មណ៍កូនយ៉ាងធ្ងន់ធ្ងរ រួមទាំងការសិក្សាផងដែរ ដូច្នេះបើគូស្រករណាមានបញ្ហាចែកផ្លូវគ្នា គួរតែត្រូវចែកផ្លូវគ្នាដោយស្ងាត់ស្ងៀម និងទុកកិត្តិយសរាប់អានគ្នាពេលក្រោយ៕

    Share This Post: