ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃស្អែកកម្ពុជានឹងនាំយកអំណោយម៉ាសចំនួន ៣,២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនមីយ៉ាន់ម៉ា ក្នុងដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន

    BY Khmernote Media January 6, 2022
    ថ្ងៃស្អែកកម្ពុជានឹងនាំយកអំណោយម៉ាសចំនួន ៣,២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនមីយ៉ាន់ម៉ា ក្នុងដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា យោងតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចុះពិនិត្យមើលការរៀបចំសម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

    លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជាថា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: