ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកបង្ហោះលក់ប័ណ្ណចេញ-ចូលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងអាណាធិបតេយ្យក្នុងបណ្តាញសង្គម ពេលនេះអាជ្ញាធរជំនាញកំពុងស្រាវជ្រាវរកមុខ មកចាត់ការតាមវិធានការ

    BY Khmernote Media January 6, 2022
    អ្នកបង្ហោះលក់ប័ណ្ណចេញ-ចូលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងអាណាធិបតេយ្យក្នុងបណ្តាញសង្គម ពេលនេះអាជ្ញាធរជំនាញកំពុងស្រាវជ្រាវរកមុខ មកចាត់ការតាមវិធានការ

    ការពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមទាក់ទងនឹងការបង្ហោះលក់ប័ណ្ណចេញ-ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងអាណាធិបតេយ្យ ដែលនេះគឺជាទង្វើល្មើសនឹងច្បាប់។ ជុំវិញករណីនេះដែរ ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖

    ១.ប័ណ្ណចេញ-ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានផលិតជាប្រចាំឆ្នាំ តាមចំនួនកំណត់សម្រាប់ផ្តល់ជូន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អង្គភាព មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល អង្គការដៃគូរ និងភ្ញៀវ ដែលមានទំនាក់ទំនងការងារចេញ-ចូលបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

    ២.ប័ណ្ណនេះ សម្រួលដល់ការត្រួតពិនិត្យរបស់កម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារចេញ-ចូលបរិវេណ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

    ៣.ប័ណ្ណនេះអាចប្រើបាន លុះត្រាតែមានបោះត្រាក្រសួងមហាផ្ទៃ (សម្រាប់ប័ណ្ណក្រសួងមហាផ្ទៃ) ឬបោះត្រាអគ្គស្នងការដ្ឋាននគរបាលជាតិ (សម្រាប់ប័ណ្ណអគ្គស្នងការដ្ឋាននគរបាលជាតិ) និងត្រូវបានហាមឃាត់ចំពោះការប្រើប្រាស់ប័ណ្ណថតចម្លង។

    ៤.ជាគោលការណ៍រួម ប័ណ្ណចេញ-ចូលនេះ ចែកជូនដោយឥតគិតថ្លៃ ក្នុងករណីដែលជនណាយកប័ណ្ណទាំងនេះទៅធ្វើអាជីវកម្ម (ទិញ-លក់) ជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមមុខចំពោះការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។

    ៥.នាយកដ្ឋានជំនាញ កំពុងធ្វើការស្រាវជ្រាវ និងឈានដល់ការកោះអញ្ជើញឱ្យចូលខ្លួនចំពោះជនណាដែលបានយកប័ណ្ណទាំងនេះទៅផ្សព្វផ្សាយ ឬធ្វើអាជីវកម្ម (ទិញ-លក់) ដើម្បីអនុវត្តវិធានការជំនាញ។

    អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន។

    Share This Post: