ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត​ អំណោយរាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា បានដឹកជញ្ជូនដល់អាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ហើយ

    BY Khmernote Media January 7, 2022
    សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត​ អំណោយរាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា បានដឹកជញ្ជូនដល់អាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ហើយ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង៩:០០ ព្រឹកថ្ងៃទី ៧ ខែមករា​ ឆ្នាំ២០២២នេះ​ លោកជំទាវវេជ្ជបណ្ឌិត​ យក់​ សម្បត្តិ​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានដឹកនាំគណៈប្រតិភូ បានដឹកជញ្ជូនសម្ភារវេជ្ជសាស្ត្រអំណោយរបស់រាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា​ ត្រូវបានដឹកជញ្ជូនដល់អាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ នៃសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ាហើយ។

    សូមជម្រាបថា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រគល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។

    គូសបញ្ជាក់ផងដែរថា​ អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត​ ពីរាជរដ្ឋាភិបាល​ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា​ ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា​ រួមមាន​ ម៉ាសចំនួន៣លានម៉ាស់​ ម៉ាស់N95​ ចំនួន២សែនម៉ាស់​ វ៉ែនតាការពារចំនួន១សែន សម្លៀកបំពាក់សុវត្តិភាព​ PPE ចំនួន៣ម៉ឺន​ របាំងការពារមុខ​ ចំនួន៣ម៉ឺន​ ស្បែកជើងកវែង​ ចំនួន៣ពាន់គូរ​ ម៉ាសុីនជំនួយដល់ការដកដង្ហើម​ ចំនួន៥០គ្រឿង​ ម៉ាសុីនតាមដានសញ្ញាជីវិត​ ចំនួន៥០គ្រឿង​ និងម៉ាសុីនផលិតអុកហ្សីសែនស្វ័យប្រវត្តិ​ ចំនួន៥០គ្រឿងផងដែរ​ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា សម្រួលផ្សាយដោយ៖ ធូ កុសល

    Share This Post: