ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសកាលបរិច្ឆេទចាក់ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    BY Khmernote Media January 9, 2022
    ក្រសួងសុខាភិបាល ប្រកាសកាលបរិច្ឆេទចាក់ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    យោងតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា គ.វ.ក-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី៣ ឬដូសជំរុញ។

    ចំពោះថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម៖

    Share This Post: