សិល្បៈ

ពីរោះណាស់! បេក្ខជនទាំងពីរក្រុមនេះ ធ្វើការបកស្រាយបទ “បញ្ឍប់ចិត្តនឹក” បានយ៉ាងល្អ គណៈកម្មការសម្រេចអាចទៅវគ្គបន្តទៀតបាន

BY
srey nuch
January 10, 2022

ពីរោះណាស់! បេក្ខជនពីរក្រុមច្រៀងបកស្រាយបទ “បញ្ឍប់ចិត្តនឹក” អង្រួនចិត្តគណៈកម្មការ សម្រេចអាចទៅវគ្គបន្តទៀតបានយ៉ាងជោគជ័យ។ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best ដែលមានអ្នកទស្សនាយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកមានបេក្ខជនមកពីបណ្ដាលរាជធានី-ខេត្ត ជាច្រើនចូលមកប្រកួតប្រឡង ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី១ ទទួលប្រាក់រង្វាន់ ១ម៉ឺន ៥ពាន់ដុល្លារ នឹងក្លាយជាតារាចម្រៀងប្រចាំផលិតរស្មីហង្សមាស។

បេក្ខជនពីរក្រុម មានលោកសាន់ សារិ និង អ៊ី ម៉ារីណែត ត្រូវប៉ះជាមួយក្រុមលោក សំ សុផាន់ណា និងកែវ វល័ក្ខ ធ្វើការបកស្រាយបទចម្រៀង “បញ្ឍប់ចិត្តនឹក” ម្នាក់ម្ដង ធ្វើបានយ៉ាងល្អតែម្ដង ជាពិសេសបេក្ខជនទាំងពីរក្រុមស្រែកច្រៀងអង្រួនវេទិកា ធ្វើអោយគណៈកម្មការពេញចិត្តជាខ្លាំង នៅក្នុងកម្មវិធីក៏មានការឡេបខាយពាក្យសម្ដី ពោលពេញដោយភាពសប្បាយរីករាយ គណៈកម្មការបានសម្រេចអោយក្រុមអ្នកទាំងពីរ អាចឈានទៅវគ្គបន្តទៀតបាន ៕ តោះទៅទស្សនាវីដេអូខាងក្រោម៖

Share This Post: