និស្សិតដែលមានបំណងចង់សិក្សានៅប្រទេសជប៉ុន ពេលនេះមូលនិធិអាហាររូបករណ៍អន្តរជាតិម៉ាប៊ូឈិ ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហាររូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) សម្រេចផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២២ ដោយផ្អែកលើលក្ខខណ្ឌដូចខាងក្រោម៖

១.លក្ខខណ្ឌជ្រើសរើស៖
-កំពុងរៀន ឬនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ។
-ជានិស្សិតដែលត្រូវចំណាយលើការសិក្សា និងការរស់នៅដោយខ្លួនឯង។
-ត្រូវការធនធានដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ និងប្រាក់ចំណូលប្រចាំគ្រួសារតិចជាង ៥លានយ៉េនក្នុង១ឆ្នាំ។
-មានកម្រិតភាសាជប៉ុនល្អ។
-មានពិន្ទុ GPA យ៉ាងតិច ២.៥ ឬប្រហាក់ប្រហែល។
-មានសុភាពល្អ ឧស្សាហ៍ព្យាយាម និងទទួលអនុសាសន៍ពីសាលាភាសាជប៉ុន ឬសកលវិទ្យាល័យ។
-មិនកំពុងទទួលបានអាហារូករណ៍ដទៃ។
២.អត្ថប្រយោជន៍៖
-ប្រាក់អាហារូបករណ៍ប្រចាំខែចំនួន ១០ម៉ឺនយ៉េន (ខែមេសា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣)
-ប្រាក់បង់ថ្លៃចូលរៀន ៣០ម៉ឺនយ៉េន (សម្រាប់និស្សិតចូលរៀនឆ្នាំទី១) ។
ប្អូនៗសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ ត្រូវទាញយកឯកសារតាមតំណរភ្ជាប់នេះ៖ https://khley.com/MBC ឬស្គេន QR Code ខាងក្រោម រួចផ្ញើឯកសារច្បាប់ដើមមកស្ថានទូតឲ្យបានមុនថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ៕
