រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំសិក្សាគម្រោងសាងសង់ស្ពានអាកាស ស្ថិតនៅស្របតាមមហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្ដេចចៅហ្វាវាំង គង់សំអុល (ផ្លូវ២០០៤)
- January 12, 2022
យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នារសៀលថ្ងៃអង្គារ ០៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីសំណើសុំអនុញ្ញាតសាងសង់ស្ពានអាកាស ស្ថិតនៅស្របតាមមហាវិថីសហព័ន្ធរុស្ស៊ីនិងវិថីសម្ដេចចៅហ្វាវាំង គង់សំអុល ( ផ្លូវ២០០៤ ) ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ដើម្បីបញ្ចៀសនិងកាត់បន្ថយការកកស្ទះចរាចរណ៍ត្រង់ចំនុចមហាវិថីសហព័ន្ធរុស្ស៊ីនិងវិថីសម្ដេចចៅហ្វាវាំង គង់សំអុល ( ផ្លូវ២០០៤ ) រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាគម្រោងសាងសង់ស្ពានអាកាសមួយខ្សែ និងគ្រោងសិក្សាបន្ថែមផ្លូវក្រោមដីមួយខ្សែទៀត ដើម្បីធ្វើឱ្យលំហូរចរាចរណ៍មានភាពងាយស្រួលក្នុងការធ្វើដំណើរ៕
- Share This Post: