បច្ចេកវិទ្យា

បែកធ្លាយ iPhone 14 នឹងប្រើកាមេរ៉ាទំលុះអេក្រង់ រាងដូចថ្នាំពេទ្យ ដើម្បីលុបបំបាត់ក្បាលឆក ហើយមានឡើងថ្លៃជាងមុនផងដែរ

BY
autoadmin
January 12, 2022

បើតាមរបាយការណ៍បែកធ្លាយពី LeaksApplePro បានឱ្យដឹងថា Apple អាច​នឹង​ដំឡើង​តម្លៃ​ស្មាតហ្វូន​ស៊េរីឆ្នាំ 2022 របស់ខ្លួន ដូច​ជាពាក្យ​ចចាមអារ៉ាមដែល​ថា Samsung នឹង​តម្លើងថ្លៃ S22 Ultra ផងដែរ។ ប្រភព LeaksApplePro បានអះអាងថា ស្មាតហ្វូន iPhone 14 នឹងរក្សាតម្លៃ $799 របស់ខ្លួន ប៉ុន្តែ iPhone 14 Pro Max នឹងមានតម្លៃ $1,199 (តម្លៃ Galaxy S21 Ultra ឆ្នាំមុន) ខណៈ iPhone 14 Pro នឹងមានតម្លៃ $1,099 ដែលស្មើនឹងតម្លៃ iPhone 13 Pro Max ។ ម៉ូដែល Pro នឹងមកជាមួយ Face ID dot projector នៅក្រោមអេក្រង់ និងប្រជ្រុយនៅលើអេក្រង់រាងដូចថ្នាំគ្រាប់ ដែលនឹងដើរតួជាកាមេរ៉ាមុខ និងសមាសធាតុផ្សេងទៀតសម្រាប់ Face ID ។

ខាងក្រោមនេះជាតម្លៃ iPhone 14 ដែលត្រូវបានគេរំពឹងទុកជាមុន៖

+ Apple iPhone 14, ទំហំ 6.1 អ៉ីញ, តម្លៃ $799
+ Apple iPhone 14 Max, ទំហំ 6.7 អ៉ីញ, តម្លៃ $899
+ Apple iPhone 14 Pro, ទំហំ 6.1 អ៉ីញ, តម្លៃ $1,099
+ Apple iPhone 14 Pro Max, 6.7 អ៉ីញ, តម្លៃ $1,199

តម្លៃរបស់ប្រភេទ Pro គឺថ្លៃជាងមុនមួយសន្លឹក ($100) ហើយអាចនឹងមកជាមួយនឹងទំហំផ្ទុកចាប់ពីគឺ 128GB ខណៈ Galaxy S22 Ultra នឹងឡើងថ្លៃ $100 ដូចគ្នា ប៉ុន្តែនឹងមកជាមួយនឹងទំហំផ្ទុកចាប់ពី 256GB ក្នុងឆ្នាំនេះ។ Apple ក៏នឹងមានម៉ូដែល Max ពិសេសមួយទៀត ដែលនឹងផ្តល់នូវអេក្រង់ធំជាងមុន ក្នុងតម្លៃថោកជាង 14 Pro Max ប៉ុន្តែនៅតែថ្លៃជាង iPhone 13 នៅពេលចេញលក់។ ម្យ៉ាងទៀតលក្ខណៈពិសេស និងការរចនាថ្មីរបស់ iPhone 14 ក៏បណ្តាលឱ្យតម្លៃកាន់តែខ្ពស់ផងដែរ។ ព័ត៌មានលម្អិត គឺមានតែត្រូវរង់ចាំ Apple បង្ហាញ iPhone 14 របស់ខ្លួន នៅចុងរដូវស្លឹកឈើជ្រុះ ឬចុងឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ PhoneArena

Share This Post: