ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅតាមសង្កាត់ចំនួន៧ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល

    BY Khmernote Media January 12, 2022
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅតាមសង្កាត់ចំនួន៧ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី កិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ,​ សង្កាត់ដង្កោ ខណ្ឌដង្កោ, ប្លុកបុរីខេស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ, សង្កាត់តាខ្មៅ ក្រុងតាខ្មៅ, សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ, សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅ៖

    ១. លើផ្លូវលេខ៥៥KK នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។
    ២. លើផ្លូវលេខ៥៨D សង្កាត់ដង្កោ ខណ្ឌដង្កោ នៅយប់ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។
    ៣. លើ ផ្លូវលេខ២០១TKM សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នៅយប់ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។
    ៤. លើ ផ្លូវលេខ១៣៦cc សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។
    ៥. លើផ្លូវលេខ១២៣Ka សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។
    ៦. លើផ្លូវលេខ៤១៦កា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។
    ៧. លើចិញ្ចើមផ្លូវជាតិលេខ១ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ។

    អាស្រ័យហេតុនេះ សូម លោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លះនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: