ក្រសួងវប្បធម៌៖ បេតិកភណ្ឌវប្បធម៌ខ្មែរ វត្ថុបុរាណចំនួន២៨រូប នឹងបញ្ចូនត្រឡប់មកកម្ពុជាវិញនាពេលខាងមុខ
រាជាធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការទទួលបានមកវិញនូវបេតិកភណ្ឌវប្បធម៌ខ្មែរ វត្ថុបុរាណខ្មែរចំនួន២៨រូប នឹងត្រូវបញ្ជូនមកកម្ពុជាវិញពីអ្នកកាន់កាប់សមុច្ច័យឯកជន ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជ្រាបថា ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សមុច័្ចយដ៏មានតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ នឹងត្រូវបញ្ចូនត្រឡប់មកប្រទេសកម្ពុជាវិញ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយារដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្នុងតុលាការពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរចំនួន ២៨រូប ដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។
វត្ថុបុរាណទាំងនោះមានជាអាទិ៍ រូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថាមានប្រភពមកពីប្រាសាទបាក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ផ្អែកតាមសាក្សីបានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពបុរាណវត្ថុ(Antiquities Coalition) បានចាត់ទុកបដិមាព្រះគណេសនេះ ជារូបចម្លាក់ដ៏ប្រណីតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង ១០ ដែលត្រូវបានគេលួច ៕
ខាងក្រោមជាសេចក្ដីលម្អិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖





