Pixel 3XL របស់ Google ប្រើសុខៗ ស្រាប់ដុះក្បាលឆកថែមមួយទៀតនៅលើអេក្រង់
- October 30, 2018
ក្នុងអំឡុងខែកញ្ញា និងខែតុលា គឺជាខែ ដែលក្រុមហ៊ុនទូរស័ព្ទ សំរុកចេញស្មាតហ្វូនថ្មីៗរបស់ខ្លួន ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ចំណែកឯក្រុមហ៊ុន Google ក៏មិននៅស្ងៀមដែរ គឺបញ្ចេញស្មាតហ្វូន២ម៉ូដែលរបស់ខ្លួន Pixel 3 និង Pixel 3 XL។ គ្រាន់តែស្មាតហ្វូនត្រកូល Pixel បង្ហាញខ្លួន ហាក់ធ្វើឲ្យមហាជនជាច្រើនមានការខកចិត្តយ៉ាងខ្លាំង ខណៈក្រុមហ៊ុនទូរស័ព្ទមួយចំនួន ខំប្រឹងកែសម្រួលក្បាលឆកឲ្យតែតូច ឯក្រុមហ៊ុនខ្លះលុបបំបាត់ក្បាលឆកទៀតផង បែរជាក្រុមហ៊ុន Google មកបំពាក់ក្បាលឆកយ៉ាងធំនៅលើ Pixel 3 XL។
អស់ពីធ្វើឲ្យ Fan ខកចិត្ត ស្រាប់តែពេលថ្មីៗនេះ មានអ្នកប្រើ Pixel 3 XL មួយចំនួនជួបបញ្ហាដុះក្បាលឆកខុសបច្ចេកទេសថែមមួយទៀតនៅលើអេក្រង់ ធ្វើឲ្យបាំងរូបភាពបង្ហាញនៅលើអេក្រង់តែម្តង។ ក្រោយកើតមានបញ្ហានេះ ក្រុមហ៊ុន Google នឹងធ្វើកំណែ update ថ្មី ដើម្បីកែប្រែបញ្ហាបច្ចេកទេសនេះ៕
So my Pixel randomly grew another notch today. ? https://t.co/c6Pff9MVmW pic.twitter.com/ugjfLmCkDZ
— UrAvgConsumer (@UrAvgConsumer) October 24, 2018
អត្ថបទ៖ ឌី
ប្រភព៖ theverge
- Share This Post:






