ព័ត៌មានជាតិ
ពីធីបុណ្យចូលឆ្នាំប្រពៃណីចិនជិតមកដល់! មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណជាង ៤០០គីឡូក្រាម នៅតាមបណ្ដាផ្សារក្នុងខេត្តចំនួនពីរ
BY Khmernote Media
January 14, 2022
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១២ និង១៣ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ និងខេត្តព្រះសីហនុ បានចុះប្រតិបត្តិការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារយ៉ាងសកម្មក្នុងគោលបំណងដើម្បីធានាឱ្យបាននូវការការពារ រារាំង ទប់ស្កាត់អំពើមិនសុចរិតចំពោះបុគ្គលធ្វើធុរកិច្ច និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ជាពិសេសការពារនូវសិទ្ធិជូនអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងទៅតាមលទ្ធផលនៃការចុះត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៤៩៥.២១គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍លើម្ចាស់ទំនិញផងដែរ ៕











ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF