ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តក្រឡុកស៊ីម៉ង់តិ៍បើកទាក់ខ្សែអ៊ីនធើណេត បណ្តាលឲ្យបាក់បង្គោល និងធ្លាក់ខ្សែបណ្តាញតង់ស្យុង ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងសង្កាត់ចោមចៅ និងសង្កាត់ដង្កោ

    BY Khmernote Media January 14, 2022
    រថយន្តក្រឡុកស៊ីម៉ង់តិ៍បើកទាក់ខ្សែអ៊ីនធើណេត បណ្តាលឲ្យបាក់បង្គោល និងធ្លាក់ខ្សែបណ្តាញតង់ស្យុង ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងសង្កាត់ចោមចៅ និងសង្កាត់ដង្កោ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
    ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F16) មូលហេតុដោយសាររថយន្តក្រឡុកស៊ីម៉ង់តិ៍បើកទាក់ខ្សែ Internet បណ្តាលឲ្យបាក់បង្គោល និងធ្លាក់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖

    ១.សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
    ២.ផ្លូវចំការដូង សង្កាត់ដង្កោ
    ៣.ផ្លូវជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៥:០០នាទីរសៀល។ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: