គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលកែសម្ជស្សផ្ការំដួល នៅខណ្ឌដូនពេញ បញ្ជូនជនសង្ស័យចំនួន ៤រូប (ក្រុមគ្រូពេទ្យចិន) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចុះបង្ក្រាប ទីតាំងមជ្ឈមណ្ឌលកែសម្ជស្សផ្ការំដួល នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្រ្កាប ទីតាំងមជ្ឈមណ្ឌលកែសម្ជស្សផ្ការំដួល ស្ថិតនៅអគារ One Park Building #B01 ផ្លូវលេខ០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនេះធ្វើឡើងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះមួយចំនួន។ ក្រោយពីការត្រួតពិនិត្យនិងឆែកឆេរ កម្លាំងចម្រុះរបស់គណៈកម្មាធិការ បានរកឃើញ៖
១.គ្រូពេទ្យជាជនជាតិចិន ដែលកំពុងបម្រើការងារផ្នែកវេជ្ជសាស្រ្តនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល សុទ្ធតែជាគ្រូពេទ្យដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
២.គ្រូពេទ្យជាអ្នកបច្ចេកទេសបានបង្ករបួស ដោយចេតនាដល់ជនរងគ្រោះជាច្រើននាក់ដោយបានបំពានលើកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។
៣.នាំចូល ស្តុកទុក ប្រើប្រាស់ ផលិតផលឱសថ (ឱសថក្លែងក្លាយ) និងឧបករណ៍សម្ភារបរិក្ខាពេទ្យពុំមានចុះលេខប្រវេទន៍ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
៤.ស្តុកទុក និងប្រើប្រាស់ឱសថគ្មានគុណភាព(ហួសសុពលភាព ឬក្លែងក្លាយ)ប្រើប្រាស់ ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៖

















