ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់ចំនួន ៧២,០១៦នាក់ ខណៈនិទ្ទេសA មានចំនួន ១ ៧៥៣នាក់

BY
srey nuch
January 14, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ បានឲ្យដឹងថា ការប្រឡងដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០៤មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥បន្ទប់, និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧នាក់ ដែលក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ៤ ៤១៧នាក់ ជាបេក្ខជនស្វៃរិន ៣ ៤៣៦នាក់ ជាបេក្ខជនបំពេញវិជ្ជា, និង ២ ០៣៥នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។

បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ ត្រូវជា ៦៥.៦៥%(បើប្រៀបធៀបនឹង ឆ្នាំ២០១៩ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេសA មានចំនួន ១ ៧៥៣នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣នាក់),និទ្ទេស B មានចំនួន ៥ ២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២៤៣០នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥នាក់(ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២នាក់) ៕

Share This Post: