ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទាំងយប់ ជួយសង្គ្រោះជនរងគ្រោះចំនួន ២ករណីផ្សេងគ្នាក្នុងពេលតែមួយ មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់

    BY Khmernote Media January 18, 2022
    ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទាំងយប់ ជួយសង្គ្រោះជនរងគ្រោះចំនួន ២ករណីផ្សេងគ្នាក្នុងពេលតែមួយ មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយក្នុងគណនីហ្វេស ប៊ុកផ្ទាល់របស់ឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កាលពីយប់មិញនេះបានឲ្យដឹងថា បានបញ្ជូនអូប័រពេទ្យទាំងយប់ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា ហើយត្រូវការសង្គ្រោះក្នុងពេលតែមួយ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

    -ករណីទី១៖ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនស្រីមួយរូប មានផ្ទៃពោះ មួយខែកន្លះ មានឈ្មោះ បិន ផា អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររៀបបន្ទប់ នៅរីស៊ត ហ្គោហ្គេន បានជួបគ្រោះថ្នាក់ ដួលក្នុងបន្ទប់ទឹក។
    -ករណីទី២៖ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនប្រុសមួយរូប មានឈ្មោះ កែវ ចំណាប់ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង នៅ មេត មាំងឃី បឹងហ្គាឡូ មានជំងឺគ្រុនពោះវៀន បណ្ដាលឲ្យចុកខ្លាំង ៕

    Share This Post: