ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំវិធានការសុវត្ថិភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ​​និងឯកជន ដើម្បីទប់ស្កាត់វីរុសបម្លែងខ្លួនប្រភេទដែលតា ឬអូមីក្រុងនៅរាជធានីភ្នំពេញ

BY
srey nuch
January 19, 2022

រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា​ នោថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការសុវត្ថិភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ​និងឯកជន នៅរាជធានីភ្នំពេញ។

ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតយ៉ាងឆាប់រហ័សវីរុសបម្លែងខ្លួនប្រភេទដែលតា ឬអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ការិយាល័យអប់រំ និងកីឡានៃរដ្ឋបាលខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១.ពង្រឹងការអនុវត្តវិធានការសុខាភិបាល, ការពាក់ម៉ាស់ការពារ ឲ្យបានខ្ជាប់ខ្លួន និងការរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់។
២.ត្រួតពិនិត្យសុខភាព និងអាការៈ របស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឲ្យបានជាប្រចាំក្នុងករណីមានកម្តៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមត្រូវណែនាំ ឲ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឲ្យឈប់សម្រាករហូតបានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សាដោយផ្ទាល់នៅគ្រឹះស្ថានសិក្សាវិញ។
៣.អនុវត្តការបង្រៀន និងរៀនតាមបណ្តុះ (សិស្សមិនលើសពី ២០នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែល មានចំណុះសិស្សច្រើន រួមជាមួយនិងការបង្រៀននិងរៀនតាមអនឡាញ ៕

ប្រភព៖ MoEYS Cambodia

Share This Post: