ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជំនាញខេត្តកំពត ស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រ ៥គ្រឿង រកឃើញបង្គាជាង ៦ពាន់គីឡូក្រាមមានសារធាតុគីមី

    BY Khmernote Media January 20, 2022
    មន្រ្តីជំនាញខេត្តកំពត ស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រ ៥គ្រឿង រកឃើញបង្គាជាង ៦ពាន់គីឡូក្រាមមានសារធាតុគីមី

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៧ និង១៩ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។

    យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។ បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: