ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ សម្រេចបានជាង ១៦ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍នេះ

    BY Khmernote Media January 20, 2022
    យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ សម្រេចបានជាង ១៦ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍នេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្នាក់ដឹកនាំ ក្រុមជួរមុខ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចំនួន ១៦៦ ២១០ នាក់ បានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស ចាក់ដូសជំរុញ (ដូសទី៣) បានចំនួន ៤ ៦១៦ ២៣៩ នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

    ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៨៤ ០៩៥៣៧៧ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣៣ ៥៤៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៨៤% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

    ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៥ ៤៧៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៥ ៧១៣ នាក់ ដែលស្មើនឹង ៩៩.៣៥% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

    ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៥ ៤៩៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៤ ៥៦២ នាក់ ដែលស្មើនឹង ១០៥.៧០% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ចំពោះកុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៧ ២៨៧ នាក់ សម្រាប់ដូសទី១ និងចំនួន ២៣៤ ២០៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៤.២៦%។

    បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៥២% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: