ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកភ្លាម ចុះពិនិត្យ និងអប់រំណែនាំ កន្លែងស្នាក់នៅរបស់ជនអាណាថាប្រហែល ៨គ្រួសារ ឱ្យរុះរើចេញទាំងអស់

    BY Khmernote Media January 20, 2022
    ស្នងការរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកភ្លាម ចុះពិនិត្យ និងអប់រំណែនាំ កន្លែងស្នាក់នៅរបស់ជនអាណាថាប្រហែល ៨គ្រួសារ ឱ្យរុះរើចេញទាំងអស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩៖៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

    បានផ្តល់ព័ត៌មានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចុះត្រួតពិនិត្យ អប់រំណែនាំ និងបានរុះរើកន្លែងស្នាក់នៅរបស់ជនអាណាថាប្រហែល៨គ្រួសារចេញ ដើម្បីរក្សាសោភ័ណភាព សណ្តាប់ធ្នាប់តាមដងផ្លូវ នៅចំណុចផ្លូវមុខដីឡូតិ៍ទំនេរ ផ្លូវលេខ៤៧២ កែងផ្លូវ១២៣ ភូមិ១ សង្កាត់ទួលទំពូងទី១៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: