មន្ទីរសាធារការ ខេត្តកណ្ដាល នឹងធ្វើការបើកការដ្ឋានស្ថាបនាលូបេតុង ចំនួន ២ទីតាំង ចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់គម្រោងត្រូវបញ្ចប់
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ មន្ទីរសាធារការ និងដឹកជញ្ជូន ខេត្តកណ្ដាល នឹងធ្វើការបើកការដ្ឋានស្ថាបនាលូបេតុង មុខកាត់ ១,៥០ម តាមបណ្ដាលផ្លូវជាតិលេខ២១ ប្រវែង ៧៦២ម៉ែត្រ ចន្លោះគ.ម ០+៩៥៦ រហូតដល់គ.ម០១+៧០៤ និងរ៉ឺហ្គាបេតុងសរសៃដែក ២,៥ម×១,៨ម ចំនួន ៣៤ កន្លែងព្រមទាំងការងារស្ថាបនាលូបេតុង មុខកាត់ ១ម តាមបណ្ដាយផ្លូវក្រុងលេខ ២១០ប្រវែង ២៣២ម៉ែត្រ ចន្លោះគ.ម ០+៧៣០ រហូតដល់គ.ម ០+៩៦២ រ៉ឺហ្គាបេតុងសរសៃដែក ១,៨ម×១,៨ម ចំនួន ១៤កន្លែង។ ការដ្ឋានស្ថាបនាលូទាំងពីរទីតាំងខាងលើ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ខាងមុខនេះ រហូតដល់គម្រោងត្រូវបញ្ចប់។

អាស្រ័យហេតុនេះសូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្បែរទីតាំងគម្រោងខាងលើ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយជួយចូលរួមសហការ ដើម្បីធ្វើឲ្យគម្រោងខាងលើនេះ អនុវត្តបានលទ្ធផលល្អ សម្រេចតាមផែនការ ៕
