ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរខោការប៊យមួយកន្លែងនៅទល់មុខវត្តចោមពលស្ពានស្លាគូ ស្រុកត្រាំកក់ ខេត្តតាកែវ កម្លាំងពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ
BY Khmernote Media
January 21, 2022
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកំពុងតែឆាបឆេះរោងចក្រកាត់ដេរខោការបយមួយកន្លែងដែលស្ថិតនៅភូមិស្រង៉ែ ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ រោងចក្រនៅទល់មុខវត្តចោមពលស្ពានស្លាគូ។

ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកនិងស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងពន្លត់អគ្គិភ័យកំពុងតែប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះករណីខាងលើនេះនៅកន្លែងកើតហេតុផ្ទាល់ផងដែរ ៕ មានវិដេអូ៖










