ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញម្ហូបអាហារ និងទំនិញខូចគុណភាពប្រមាណ ៦៤គីឡូក្រាម និងទឹកបរិសុទ្ធគ្មានកាលបរិច្ឆេទចំនួន ៥០០យួរ នៅតាមបណ្ដាលទីផ្សារក្នុងខេត្តចំនួនពីរ

    BY Khmernote Media January 21, 2022
    មន្ត្រីជំនាញ រកឃើញម្ហូបអាហារ និងទំនិញខូចគុណភាពប្រមាណ ៦៤គីឡូក្រាម និងទឹកបរិសុទ្ធគ្មានកាលបរិច្ឆេទចំនួន ៥០០យួរ នៅតាមបណ្ដាលទីផ្សារក្នុងខេត្តចំនួនពីរ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា តាមរយៈប្រតិបត្តិការត្រួតពិនិត្យទីផ្សារនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ បានធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ ផលិតផលវេចខ្ចប់ស្រេច និងគ្រឿងសម្អាង តាមបណ្តាម៉ាតលក់ទំនិញ ទីផ្សារនានា ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ក្នុងទិសដៅការពារសុខុមាលភាពប្រជាពលរដ្ឋ។

    ជាលទ្ធផល នៅក្រុងសួង ខេត្តត្បូងឃ្មុំ មន្ត្រីជំនាញបានធ្វើការដកហូតផលិតផលឡេ ដែលមានស្លាកសញ្ញាមិនអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងគ្មានលិខិតបញ្ជាក់ប្រវេទន៍ពីក្រសួងសុខាភិបាលប្រមាណ ៦១.៤គីឡូក្រាម។ ដោយឡែក នៅក្នុងស្រុកសូយោង ខេត្តកំពង់ធំ មន្ត្រី ក.ប.ប. បានរកឃើញពពុះសណ្តែកចំនួន ៣គីឡូក្រាម និងទឹកបរិសុទ្ធគ្មានកាលបរិច្ឆេទប្រើប្រាស់ច្បាស់លាស់ចំនួន ៥០០យួរ។ ចំពោះអាជីវករដែលមានកំហុសឆ្គង ត្រូវបានមន្ត្រីជំនាញធ្វើការណែនាំ និងឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញដែលពុំមានអនុលោមភាពតទៅទៀត ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: