ក្រសួងសាធារណការ បកស្រាយទាក់ទងនឹងការដាក់ភ្លើងបន្ថែមលើយានយន្ត និងទោចក្រយានយន្ត ដោយយានយន្តមានការដាក់បន្ថែមភ្លើងបាន បើត្រឹមត្រូវតាមច្បាប់ ចុះទោចក្រយាយន្តអាចដាក់បន្ថែមបានឬក៏អត់ ?
- January 22, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការ បានចេញវីដេអូបកស្រាយដែលដកស្រង់ចេញពីកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក” ក្នុងនោះមាន ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

នៅក្នុងកម្មវិធីផ្សាយមានជាសំនួរពីសាធារណជន ដែលបានលើកឡើងថា៖ ជំរាបសួរលោកពូ សុំសួរទាក់ទងនឹងការដាក់ភ្លើងបន្ថែមលើយានយន្ត និងទោចក្រយានយន្ត ដោយយានយន្តមានការដាក់បន្ថែមភ្លើងបាន បើត្រឹមត្រូវតាមច្បាប់ ចុះទោចក្រយាយន្តអាចដាក់បន្ថែមបានឬក៏អត់ ? ចម្លើយ៖ យោងមាត្រា៣០នៃច្បាប់ចរាចរណ៍ផ្លូវគោកហាមឃាត់ការបំពាក់សូរស័ព្ទ ភ្លើងបំភ្លឺលើយានជំនិះក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ។ ដូច្នេះការបំពាក់ភ្លើងបំភ្លឺនេះ ខុសពីបទដ្ឋានបច្ចេកទេសដែលយានជំនិះបានកំណត់ ដូចជា៖ រថយន្ត ម៉ូតូ ដែលបានកំណត់មានជាភ្លើងហ្វា ភ្លើងកូដ កាលណាដែលបំពាក់លើសបន្ថែមពីនឹងទៀត គឺនៅក្នុងមាត្រទី៣០ បានហាមឃាត់ មិនបានអនុម័តនោះទេ ៕ តោះទៅទស្សនានៅវិដេអូខាងក្រោម៖
- Share This Post:






