រួសរាន់ចុះឈ្មោះ! ឯកឧត្តម ស សុខា ផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតដែលមានជីវភាពខ្វះខាត សិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិចំនួន ១០០កន្លែង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់ជូនអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិ ចំនួន ១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២១-២០២២។

ដោយក្រុមការងារអាហារូបករណ៍ ស សុខា សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង ០៣ខេត្ត (ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) និងសិស្ស-និស្សិតទូរទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា៖ ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី បានសហការជាមួយ សាកលវិទ្យាល័យបញ្ញាជាតិ ផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំ២០២១-២០២២ មានថ្នាក់បរិញ្ញាបត្រចំនួន ១០០កន្លែង ទីតាំងសាកលវិទ្យាល័យ ស្ថិតនៅអគារលេខ១៣ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ចូលរៀនថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតដូចខាងក្រោម៖



ប្រភព៖ MoEYS Cambodia