ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ក្រើនរំលឹកការការពារចម្លងជំងឺកូវីដ-១៩ ជំងឺផ្ដាសាយបក្សី និងការបង្ការការពុលចំណីអាហារ ដែលរៀបចំមិ​នត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    BY Khmernote Media January 24, 2022
    ក្រសួងសុខាភិបាល ក្រើនរំលឹកការការពារចម្លងជំងឺកូវីដ-១៩ ជំងឺផ្ដាសាយបក្សី និងការបង្ការការពុលចំណីអាហារ ដែលរៀបចំមិ​នត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ស្ដីពី ការការពារចម្លងជំងឺកូវីដ-១៩ ជំងឺផ្ដាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រាស ដែលរៀបចំមិ​នត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

    ដោយសង្កេតឃើញថា​ ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការទិញ និងចរាចរនូវបសុបក្សីច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្ដាសាយបក្សី ដែលមាននៅលើសត្វ និងក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមានការបង្ការបានត្រឹមត្រូវនោះទេ។ ម្យ៉ាងទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រាស ក៏តែងតែសង្កេតឃើញកើតឡើង នៅតាមតំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេស ដែលយើងទាំងអស់គ្នា ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ ត្រូវខិតខំថែរក្សាការពារសុខភាពឲ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ ៕

    ខាងក្រោមជាសេចក្ដីប្រកាសលម្អិតរបស់ ក្រសួងសុខាភិបាល ៖

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: