ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅតាមតំបន់ទាំងនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា៖

-នៅថ្ងៃទី២៦-៣១ ខែមករា ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី)ក្នុងកម្រិតខ្សោយ។
-នៅថ្ងៃទី០១ ខែកុម្ភៈ ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) ក្នុងកម្រិតខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ °C
-នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ។
២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ °C
-នៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។
៣.តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
-អាចមានភ្លៀង ក្នុងកម្រិតខ្សោយ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology