ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប៉ូឡូញ ៣០ម៉ឺនដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

    BY Khmernote Media January 25, 2022
    យប់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប៉ូឡូញ ៣០ម៉ឺនដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា(AstraZeneca) ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

    សូមបញ្ជាក់ថា ប្រទេសប៉ូឡូញ គឺជាប្រទេសទី៧ហើយ ក្នុងចំណោមប្រទេសដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

    តាមរបាយការណ៍ក្រសួងសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង៤៣លានដូស បើគិតទាំងពីការបញ្ជាទិញដោយផ្ទាល់ និង ជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាកន្លងមក រួមមាន ដូចជា ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី និង ហូឡង់ ជាដើម៕​

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: