នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បញ្ជាអោយតាមចាប់ខ្មាន់កាំភ្លើងបាញ់ជនរងគ្រោះអោយបាន
បន្ទាប់ពីមានករណីបាញ់ប្រហារទៅលើរថយន្ត តាកូម៉ា កាលពីពាក់កណ្តាលយប់ឆ្លងចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បណ្ដាលអោយ ស្ត្រី និងបុរសចំនួន២នាក់ បានរងរបួសធ្ងន់ តាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាអោយស្រាវជ្រាវតាមចាប់នបង្ករយកមកផ្ដន្ទាទោសតាមច្បាប់ ។

គិតមកត្រឹមថ្ងៃនេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កំណត់បានមុខសញ្ញាសង្ស័យហើយ គឺ ខ្មាន់កាំភ្លើងឈ្មោះ ប៊ុន តេង ហៅហ្គោ ជាមន្ត្រីយោធា ផ្ទះក្នុងបុរីសុភមង្គល ផ្ទះលេខT53A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ពេលនេះជនសង្ស័យបានរត់គេចខ្លួន សមត្ថកិច្ចបានដកហូតរថយន្តជនសង្ស័យយកមកទុកដើម្បីចាត់ការបន្ត ។ ប្រភព៖ Vannak Pheng

