បច្ចេកវិទ្យា

ស្មាតហ្វូន OPPO Reno7 Z 5G បំពាក់ Qualcomm Snapdragon 5G ខ្នាត 6nm ឈានមុខគេលើទីផ្សារជាមួយការរចនាព្រឺមៀរនឹងមកដល់ឆាប់ៗនេះ

BY
Liny Chan
March 24, 2022

ដូចដែលលោកអ្នកបានដឹងក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ជាប្រ៊េនល្បីល្បាញក្នុងការផ្តល់ជូនដល់អ្នកប្រើប្រាស់នូវបទពិសោធន៍ល្អៗលើឧបករណ៍ចល័តតាមរយៈការរចនាដ៏ស្រស់ស្អាត គុណភាពកាមេរ៉ាខ្ពស់ និងបច្ចេកវិទ្យាទំនើបថ្មីៗជាហូរហែ។ ដោយថ្មីៗនេះនៅលើហ៊្វេសប៊ុកផេគ OPPO ប្រចាំប្រទេសកម្ពុជាកំពុងត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Reno7 Series ដែលជាប្រធានបទដ៏ក្តៅគគុកទទួលបានសន្ទុះគាំទ្រច្រើនលើសពីការគិត។

ដោយឡែកបើក្រឡេកមើលបងប្អូន Reno7 Series ម៉ូដែល Reno7 Z 5G ក្រោយពីប្រកាសដាក់លក់លើទីផ្សារប្រទេសថៃ ប្រទេសវៀតណាម រួចមកស្មាតហ្វូននេះត្រូវបានគេឲ្យងារជាអ្នកស្នងតំណែងពី Reno6 Z 5G កាលពីឆ្នាំមុន។

ដូចនេះ តើអ្នកគួរពិចារណាប្តូរស៊េរីទូរស័ព្ទយក OPPO Reno7 Z ឬទេ? មូលហេតុអ្វីដែលអ្នកគួរប្តូរយក Reno7 Z? លើកនេះ Reno7 Z បានប្តូរវិធីសាស្រ្តថ្មីៗជាច្រើនទៅលើគុណភាពកាមេរ៉ា និងការរចនាស៊ុមកាមេរ៉ារាងជ្រុងដែលមើលទៅកាលីប ស៊ីវិល័យស័ក្កិសមមិត្តយុវវ័យបើធៀបជាមួយនឹង Reno6 Z ស៊េរីមុន។ កាន់តែចង់ដឹងហើយតើ OPPO បានបំពាក់អ្វីខ្លះទៀតនៅលើ Reno7 Z 5G?
OPPO Reno7 Z បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ខ្នាតដំណើរការ 6nm ជាបន្ទះឈីបល្បីឈ្មោះដែលអ្នកប្រើប្រាស់ទទួលស្គាល់ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងជួយឲ្យអ្នកបំពេញបេសកកម្មបានរហ័សជាងគេថែមមួយកម្រិតទៀត ព្រមទាំងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗទាំងការលេងហ្គេមមិនរអាក់រអួល ហើយប្រព័ន្ធដំណើរការកាន់តែរលូនជាមួយល្បឿនអ៊ីនធើណែត 5G។

បើក្រឡេកទៅមើលរូបរាង Reno7 Z បេះដូងលោតខុសចង្វាក់ជាមួយការរចនាយ៉ាងប្រណិតប្រកបដោយភាពច្នៃប្រឌិតគែមជ្រុង 2.5D តួខ្លួនស្តើង 7.55mm និងទម្ងន់ស្រាល 173g ដែលផ្តល់ផាសុកភាពដល់អ្នកប្រើប្រាស់រាល់ពេលចាប់កាន់ និងដាក់ចូលហ៊ោប៉ៅ។ បន្ថែមពីនេះចំណុចដែលបង្ហាញពីភាពទំនើបទាន់សម័យគឺនៅលើបណ្តុំកាមេរ៉ាក្រោយរចនាភ្ភ្លើងដំណឹងបែបពន្លឺដង្ហើមយ៉ាងវិសេសប្លែកពីគេ និងដំបូងគេបង្អស់។ សម្រាប់ភ្ភ្លើងដំណឹងបែបពន្លឺដង្ហើមនេះវានឹងលោតនៅជុំវិញកញ្ចក់កាមេរ៉ាទាំង 2 នៅពេលមានការខលចូល ការផ្ញើសារ ពេលសាកថ្ម និងពេលកំពុងលេងហ្គេម ដែលពន្លឺភ្លើងដ៏ទាក់ទាញនេះប្រៀបដូចដួងតារាដែលរះនាពេលរាត្រី។

មិនតែប៉ុណ្ណោះ Reno7 Z មានថាមពលថ្មធំ 4500mAh ថាមពលកាន់តែធំប្រើប្រាស់កាន់តែយូរ ជាមួយកម្លាំងសាកថ្មល្បឿនលឿន SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័សជាមួយបណ្តូលថ្មភ្លោះប្រព័ន្ធការពារ 5 ស្រទាប់ សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភទូរស័ព្ទឆាប់អស់ថ្ម ឬសាកយូរៗទៀតឡើយ។

តើអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ ចំពោះលក្ខណៈសម្បត្តិនិងការរចនាលើ OPPO Reno7 Z 5G? តើស្មាតហ្វូននឹងមកដល់ពេលណាហើយមានតម្លៃប៉ុន្មាន? ឥឡូវនេះលោកអ្នកអាចកក់ទុកមុន ឬ Blind Order ស្មាតហ្វូន OPPO Reno7 Series ចាប់ពីថ្ងៃនេះតទៅចំពោះតម្លៃ កាដូ និងព័ត៌មានលម្អិតៗ OPPO ជម្រាបជូនឆាប់ៗនេះក្នុងកម្មវិធីសម្ពោធផ្លូវការរបស់ស្មាតហ្វូន OPPO Reno7 Series ក្នុងថ្ងៃទី28 ខែមីនា 2022 វេលាម៉ោង 7 យប់។ ដូចនេះកុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់លើហ្វ៊េសប៊ុកផេគផ្លូវការ OPPO ដើម្បីទទួលបានចម្លើយ រួមទាំងឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មី Reno7, កាសឥតខ្សែ OPPO Enco Air 2 រង្វាន់ និងនាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់ទៀត៕

Share This Post: