បច្ចេកវិទ្យា

OPPO Reno7 Series បើកឲ្យកក់ទុក (Pre-Order) ជាមួយ 2 ជម្រើសគឺ Reno7 4G និង Reno7 Z 5G! តើមួយណាជាជម្រើសរបស់អ្នក?

BY
Khmernote Media
April 3, 2022

ទីបំផុតស្មាតហ្វូនស៊េរីថ្មី តួខ្លួនជ្រុង ការរចនាបថរូបរាងថ្មី ដែលជារូបរាងទូរស័ព្ទក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់គឺ OPPO Reno7 Series បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយក្នុងរយៈប៉ុន្មានថ្ងៃនេះបន្ទាប់ពីសម្ពោធនិងប្រកាសតម្លៃជាផ្លូវការ។ ក្នុងនោះ OPPO Reno7 Series មាន 2 ជម្រើសសម្រាប់ជ្រើសរើសជាមួយនឹងចំណុចលេចធ្លោរៀងៗខ្លួន។
តើស្មាតហ្វូនទាំងពីរជម្រើសនេះមានលក្ខណៈពិសេសអ្វីខ្លះ? តើវាមានចំណុចអ្វីខ្លះដូចគ្នា?

អ្វីដែលបងប្អូន OPPO Reno7 Series បំពាក់មកដូចគ្នាគឺថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។ កាន់តែពិសេស Reno7 Series បានប្រើប្រាស់សិល្បៈក្នងការផលិតកាន់តែល្អឯកយ៉ាងប្រណិតប្រកបដោយភាពច្នៃប្រឌិតរាងស្តើងបែប Retro អមជាមួយកងបំភ្លឺដំណឹងដ៏ថ្មីស្រឡាងលើកាមេរ៉ាក្រោយ ផ្តល់ឲ្យអ្នកនូវអារម្មណ៍អស្ចារ្យ និងទាក់ទាញរាល់ពេលចាប់កាន់។ ហើយក្រៅពីនេះ Reno7 និង Reno7 Z 5G ក៏មានចំណុចលេចធ្លោរៀងខ្លួនៗដល់អ្នកទាំងអស់គ្នាក្នុងការជ្រើសរើស។

សម្រាប់ OPPO Reno7 តម្លៃ $369 បានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើសកលលោក និងជាការសហការរវាងក្រុមហ៊ុន OPPO និង Sony ដើម្បីផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វីកាន់តែល្អឥតខ្ចោះភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេលទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។ បន្ថែមពីនេះ Reno7 មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ស្ទីលរចនាដ៏ទាន់សម័យជាមួយស្បែកគុណភាពខ្ពស់ Fiberglass និងពណ៌ Cosmic Black បង្ហាញភាពសាមញ្ញនិងរឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។ លើសពីនេះ Reno7 បំពាក់កម្លាំងធំ ទំហំផ្ទុកធំ RAM 8GB + ROM 256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុនរហូតដល់ 5GB ដូចនេះមិនបាច់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។

ចំណែក OPPO Reno7 Z 5G តម្លៃ $429 ក៏មិនណយដែរ វាបានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួលជាមួយល្បឿនអ៊ីនធើណែត 5G។ សម្រាប់ Reno7 Z 5G ក៏មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Black ពណ៌ខ្មៅស្រងាត់អមដោយពន្លឺព្រិចៗប្រៀបបានទៅនឹងហ្វូងតារាប្រជែងគ្នារះ។ រីឯពណ៌ Rainbow Spectrum រស្មីដ៏ស្រទន់នៃព្រះអាទិត្យចែងចាំងកាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។

តោះនៅចាំអីទៀត? កក់ទុក (Pre-Order) ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 05 មេសា 2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេសយ៉ាងច្រើនរួមមាន៖
• Reno 7 តម្លៃ $369 ថែមកាដូតម្លៃ $187 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
• Reno 7 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $272 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
• OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។
• OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 13.4mm សំឡេងពិរោះច្បាស់ជាមួយនឹងការរចនាគម្របថ្លាបែបចាហួយដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49។
កាន់តែពិសេសសម្រាប់អតិថិជនកក់ទុក OPPO Reno7 Series ទាំងអស់អាចមានឱកាសឈ្នះទូរស័ព្ទ OPPO Reno7 ភ្លាមៗគ្រាន់តែបង្ហោះរូបកក់ទុករបស់អ្នកលើគណីហ្វេសប៊ុកផ្ទាល់ខ្លួន រួច Screenshot យកមក Comment ក្នុងផេគរបស់ OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី05 មេសា 2022។ ចំពោះព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេគហ្វ៊េសប៊ុករបស់ OPPO៕

Share This Post: