បច្ចេកវិទ្យា

កប់ស៊េរី! អតិថិជននាំគ្នាទម្លាយខ្ទេចពីសមត្ថភាពខ្លាំងរបស់ OPPO Reno7 Series នាំឲ្យស្មាតហ្វូននេះល្បីកក្រើកលើទីផ្សារកម្ពុជា!

BY
Liny Chan
April 11, 2022

ក្រោយពីប្រកាសដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីដែលកំពុងល្បីរន្ទឺលើទីផ្សារភ្លាម ឃើញមានអតិថិជនគ្រប់មជ្ឈដ្ឋានអន្ទះសារសម្រុកទៅទិញភ្លែតដោយមិនបង្អង់យូរឡើយ។ ហើយបើតាមដឹងគ្រាន់តែថ្ងៃបើកលក់ដំបូង ស្មាតហ្វូននេះអាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ទៅ 315% ឯណ្ណោះបើធៀបទៅនឹង Reno Series ជំនាន់មុន។

មិនតែប៉ុណ្ណោះ បើងាកមើលលើបណ្តាញសង្គមហ្វ៊េសប៊ុកវិញឃើញមានអតិថិជនជាច្រើនទើបទិញថ្មីៗហើយបើកប្រអប់ប្រើក្តៅៗ បានបង្ហោះបរិហារកេរ្តិ៍ពីសមត្ថភាពខ្លាំងគ្មានសល់ ថែមទាំងចែករំលែកពីអារម្មណ៍ដែលបានប្រើស្មាតហ្វូននេះផងដែរ។ ចង់ដឹងថាតើអតិថិជនគាត់បាននិយាយអ្វីខ្លះទាក់ទងពីទូរស័ព្ទនេះ? ហើយទូរស័ព្ទនេះម៉ូដែលអ្វីដែរ?

នៅសល់តែប៉ុន្មានថ្ងៃទៀតពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានខិតជិតមកដល់ហើយ យើងបានដឹងពីតម្រូវការអ្នកទាំងអស់គ្នា ហើយក៏ដឹងថាអ្នកកំពុងពិបាកសម្រេចចិត្តមិនដឹងគួរជ្រើសរើសយកស្មាតហ្វូនមួយណាដែលមានតម្លៃសមរម្យ និងរូបរាងស្អាត។ ដូចនេះយើងនឹងក្លាយជាទីប្រឹក្សាណែនាំនូវផលិតផលល្អ គុណភាពអេម សមត្ថភាពខ្លាំង មុខងារឡូយ បច្ចេកវិទ្យាទំនើប និងទូរស័ព្ទដែលទើបដាក់លក់លើទីផ្សារក្តៅៗគឺ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429។ តោះឥឡូវមកដឹងពីលក្ខណៈពិសេសរបស់វាវិញម្តង!

OPPO Reno7 | OPPO Reno7 Z 5G បំពាក់នូវលក្ខណៈពិសេសដូចគ្នាមួយចំនួន និងចំណុចពិសេសរៀងៗខ្លួនមួយចំនួន ៖
• សម្រាប់ Reno7 បំពាក់ជាមួយកាមេរ៉ាសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។ Reno7 មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហៈធាតុ។ អ្វីដែលពិសេស Reno7 បំពាក់នូវកម្លាំងម៉ាស៊ីនធំនិងទំហំផ្ទុកធំទ្វេដង 8GB+256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុនរហូតដល់ 5GB ដូចនេះមិនបាច់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។
• សម្រាប់ OPPO Reno7 Z 5G បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួលជាមួយល្បឿនអ៊ីនធើណែត 5G។ Reno7 Z 5G មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Black ពណ៌ខ្មៅស្រងាត់អមដោយពន្លឺព្រិចៗប្រៀបបានទៅនឹងហ្វូងតារាប្រជែងគ្នារះ។ រីឯពណ៌ Rainbow Spectrum រស្មីដ៏ស្រទន់នៃព្រះអាទិត្យចែងចាំងកាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។

ចំណែកលក្ខណៈពិសេសដូចគ្នារវាង OPPO Reno7 និង Reno7 Z 5G ដែលលេចធ្លោជាងគេគឺវាបានផ្លាស់ប្តូររូបរាងឌីហ្សាញជាមួយគែមជ្រុងដ៏ល្អឯកយ៉ាងប្រណិតប្រកបដោយភាពច្នៃប្រឌិតបែប Retro រាងស្តើង ទម្ងន់ស្រាល មិនចុកដៃ និងងាយស្រួលចាប់កាន់ប្រើដោយដៃម្ខាង។ បន្ថែមពីនេះ លើបណ្តុំកាមេរ៉ាក្រោយវាបានបំពាក់នូវកងបំភ្លឺដំណឹង ផ្តល់ដំណឹងជាមួយពន្លឺជុំវិញកញ្ចក់កាមេរ៉ាដ៏ទាន់សម័យយ៉ាងវិសេសខុសប្លែកពីគេផ្តល់នូវអារម្មណ៍អស្ចារ្យគ្មានពាក្យផ្ទឹមបាន។ ជាងនេះទៅទៀត សមត្ថភាពថ្មមានទំហំធំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ តម្រូវចិត្តដល់អ្នកចូលចិត្តលេងហ្គេម ទស្សនាភាពយន្ត តាមដានបណ្តាញសង្គមផ្សេងៗដោយមិនចាំបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងសាកថ្មយូរទៀតឡើយ។
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

មានលក់ហើយ! រួសរាន់ឡើងទិញ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 ឥឡូវនេះថែមកាដូសរុបជាទឹកប្រាក់ $158 ចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី20 មេសា ឆ្នាំ2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ដែលកាដូរួមមាន កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍។
អ្វីដែលកាន់តែពិសេសចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី30 មេសា ឆ្នាំ2022 រាល់ការទិញ OPPO Reno7 | OPPO Reno7 Z 5G ផ្គួបជាមួយកាសឥតខ្សែ OPPO Enco Air2 ឬ នាឡិកាសុខភាព OPPO Watch Free នឹងទទួលបានការផ្តល់ជូន៖
• ចំណេញ $20 លើការទិញនាឡិកាសុខភាព OPPO Watch Free ពីតម្លៃដើម $89 មកនៅ $69
• ចំណេញ $10 លើការទិញកាសឥតខ្សែ OPPO Enco Air2 ពីតម្លៃដើម $49 មកនៅ $39
តោះ! នៅចាំអីទៀត? បានទាំងកាដូច្រើនហើយក្លាយជាម្ចាស់ទូរស័ព្ទស៊េរីថ្មីចុងក្រោយទើបចេញលក់ថ្មីៗក្តៅៗទៀត!

Share This Post: