បុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ឆេះតូប១ និងខ្សែភ្លើង ៣៧ដុំ បណ្ដាលអោយមនុស្សម្នាក់រងរបួស
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានករណីឆេះផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង តូប១ ខ្សែភ្លើងចំនួន៣៧ដុំ និងរងរបួសមនុស្សម្នាក់ ក្នុងនោះរួមមាន៖

១.ខេត្តព្រះវិហារ ចំនួន១ លើក(ចរន្តអគ្គិសនី) រងរបួសមនុស្ស ម្នាក់ ភេទប្រុស និងឆេះផ្ទះ ១ខ្នង។
២.ខេត្តកំពង់សោម ចំនួន១ លើក(ចរន្តអគ្គិសនី) គ្រោះថ្នាក់ មនុស្សគ្មាន និងឆេះតូបចំនួន១។
៣.ខេត្តកំពង់ធំ ចំនួន ១លើក (ភ្លើងចង្ក្រាន) ឆេះផ្ទះ ១ខ្នង។
៤.ខេត្តបាត់ដំបង ចំនួន ២លើក (ចរន្តអគ្គិសនី, និងភ្លើងទៀន) ឆេះផ្ទះអស់ចំនួន ២ខ្នង។
៥.ខេត្តសៀមរាប ចំនួន១ លើក (ភ្លើងសម្រាម) ឆេះខ្សែរភ្លើងអស់ចំនួន ៣៧ដុំ។
៦.ខេត្តត្បូងឃ្មុំ ចំនួន ១លើក (កំពង់ស្រាវជ្រាវ) ឆេះផ្ទះអស់ចំនួន ១ខ្នង។
ប្រៀបធៀបករណីគ្រោះថ្នាក់អគ្គិភ័យ ក្នុងកម្មពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ គឺចំនួន៩/៧លើក ថយចុះចំនួន២ លើក ៕



ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ