ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៦ ខែមេសា កម្ពុជានឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប៉ាស៊ីហ្វិក អាចមានភ្លៀងនៅតំបន់មួយចំនួន ក្នុងនោះខេត្តកោះកុងមានភ្លៀងធ្លាក់ច្រើនជាងគេ

    BY Khmernote Media April 19, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៦ ខែមេសា កម្ពុជានឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប៉ាស៊ីហ្វិក អាចមានភ្លៀងនៅតំបន់មួយចំនួន ក្នុងនោះខេត្តកោះកុងមានភ្លៀងធ្លាក់ច្រើនជាងគេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងបស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ °C
    -អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    -អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣.តំបន់មាត់សមុទ្រ
    -សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    -អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: