ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ នៅតាមគ្រឹះស្ថានសិក្សា ចាប់ពីខែមេសានេះតទៅ

    BY Khmernote Media April 19, 2022
    ក្រសួងអប់រំ ជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ នៅតាមគ្រឹះស្ថានសិក្សា ចាប់ពីខែមេសានេះតទៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឱ្យបានគ្រប់ៗគ្នា។

    ក្រសួងអប់រំ បានឲ្យជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទដែលតា និងវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងចរាចរយ៉ាងសកម្មនៅលើសកលលោក ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី ផ្ដល់កិច្ចសហការជាមួយគណៈកម្មការទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតទីតាំងរបស់ខ្លួន ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បុគ្គលិកអប់រំ សិស្ស និស្សិតទាំងអស់ នៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន ឬគ្រឹះស្ថានសិក្សាណាមួយ ដែលមានលក្ខណៈប្រមូលផ្ដុំ និងងាយស្រួលដល់បុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ (ទាំងដូសទី៣ និងទី៤) គ្រប់ៗគ្នា ចាប់ខែមេសា ឆ្នាំ២០២២ នេះតទៅ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: