ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលកូឡុំប៊ី បានសម្រេចផ្ដល់វគ្គសិក្សាភាសាអេស្ប៉ាញ តាមOnline សម្រាប់មន្ត្រីរាជការ និងអ្នកការទូតកម្ពុជា ឆ្នាំសិក្សា២០២២

    BY Khmernote Media April 19, 2022
    រដ្ឋាភិបាលកូឡុំប៊ី បានសម្រេចផ្ដល់វគ្គសិក្សាភាសាអេស្ប៉ាញ តាមOnline សម្រាប់មន្ត្រីរាជការ និងអ្នកការទូតកម្ពុជា ឆ្នាំសិក្សា២០២២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែមេសា ឆ្នា២០២២ បានឲ្យដឹងថា ក្រសួងអប់រំ សូមជូនដំណឹងដល់មន្រ្តីរាជការកម្ពុជាទាំងពីរភេទស្ដីពីការផ្ដល់វគ្គសិក្សាភាសាអេស្ប៉ាញ តាមអនឡាញ(Online) របស់ប្រទេសកូឡុំប៊ី សម្រាប់មន្ត្រីរាជ និងអ្នកការទូតកម្ពុជា។

    សម្រាប់ឆ្នាំ២០២២នេះ រដ្ឋាភិបាលកូឡុំប៊ី បានសម្រេចផ្ដល់វគ្គសិក្សាភាសាអេស្ប៉ាញតាម Online កម្រិតមូលដ្ឋាន មធ្យម និងខ្ពស់ដល់មន្រ្តីរាជការ (ជាពិសេសមន្រ្តីទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ) និងមន្រ្តីការទូត ដោយការសិក្សានឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២តទៅ។

    ម៉ោងសិក្សាមួយចំនួន នឹងត្រូវធ្វើឡើងតាម Video Conference ដើម្បីបង្កើនការសន្ទនារបស់សិស្ស និងសកម្មភាពផ្សេងៗទៀត ដែលទាក់ទង នឹងវប្បធម៌កូឡុំប៊ី។ វគ្គសិក្សានេះ មានរយៈពេល ១២សប្ដាហ៍ និង៧ម៉ោង/១សប្ដាហ៍ ក្នុងចន្លោះកម្រិត A1 និងB1 ស្របតាមប្រព័ន្ធក្របខណ្ឌអឺរ៉ុបរួម (CEFR)។

    -ផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២
    -សម្រាប់ព័ត៌មានបន្ថែម និងដាក់ពាក្យ Telegram៖ ០៩៥ ៦២៤ ៨៩៥ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: