ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល កែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចូលមកកម្ពុជា ពី១៤ថ្ងៃ មកត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ

    BY Khmernote Media April 21, 2022
    ក្រសួងសុខាភិបាល កែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចូលមកកម្ពុជា ពី១៤ថ្ងៃ មកត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លើលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញដូចខាងក្រោម៖

    ១.កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃ។

    ២.កែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើចត្តាឡីស័កដូចតទៅ៖
    ក- អ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស៖ ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។
    ខ- អ្នកដំណើរមកពីបរទេសតាមព្រំដែនគោក៖ ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក ដែលលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។

    ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬដូសទី២ (ចំពោះអ្នកដែលបានចាក់ដូសទី១រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចាក់ដូសទី២ តាមរបបចាក់វ៉ាក់សាំង) ដូចដែលបានអនុវត្តរហូតមកដល់ពេលនេះ ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យចាកចេញ ពីមណ្ឌលចត្តាឡីស័ក៕

    Share This Post: