នៅចាំទូរស័ព្ទ Nokia ចេញថ្មីម៉ូដែល 8110 4G ដែលមានរាងកោងបានទេ? ឥឡូវមកមើលវីដេអូចាប់កាន់ទាំងអស់គ្នា… (មានវីដេអូ)
- March 1, 2018
សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Nokia បាននឹងកំពុងចាប់ផ្ដើមលេងហ្គេមចាស់របស់ខ្លួនម្ដងទៀតហើយ តាមរយៈការបង្កើតទូរស័ព្ទថ្មីដែលពឹងផ្អែករចនាបទចាស់។ ជាការពិតណាស់ សម្រាប់ Nokia 3310 (ក្បាលត្រីអណ្ដែង) យើងសង្កេតឃើញមានម៉ូដែលចេញថ្មីសម្រាប់ឆ្នាំ2017 ហើយឥឡូវនេះ ម៉ូដែល Nokia 8110 ដែលធ្លាប់បង្ហាញខ្លួនតាំងពី 22ឆ្នាំមុនក៏ទទួលបានការអភិវឌ្ឍដែរ។

យើងសូមធ្វើការបញ្ជាក់ឡើងវិញថា Nokia 8110 ជំនាន់ថ្មីនេះគឺមានភ្ជាប់មកជាមួយនឹងប្រព័ន្ធអ៊ីនថឺណេត 4G LTE និងមុខងារមួយចំនួនផ្សេងទៀតដូចជា Wi-Fi, Bluetooth និងសូម្បីតែ GPS។ ទោះជាយ៉ាងណា ទូរស័ព្ទនេះមិនមែនជាស្មាតហ្វូនឡើយ ព្រោះវាមានអេក្រង់ត្រឹមទំហំ 2.4-inch ក្នុងកម្រឹតបង្ហាញរូបភាព 240×320 ប៉ុណ្ណោះ មិនមែនជាប្រភេទ Touchscreen ឡើយ។ ចំពោះទំហំ RAM របស់ Nokia 8110 គឺមានទំហំ 512MB និងដំណើរការលើបន្ទះឈីបប្រភេទ Snapdragon 205។
កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖
Fu
ប្រភព៖ gsmarena
- Share This Post:






