ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពពីទីផ្សារប្រមាណជាង១៥៦គីឡូក្រាម នៅក្នុងភូមិសាស្ត្រខេត្តចំនួន៣

    BY Khmernote Media April 21, 2022
    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពពីទីផ្សារប្រមាណជាង១៥៦គីឡូក្រាម នៅក្នុងភូមិសាស្ត្រខេត្តចំនួន៣

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តកោះកុង និងខេត្តព្រះសីហនុដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់បានចុះអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការគាំពារសុខភាពប្រជាពលរដ្ឋ ដោយបានធ្វើការត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេច គ្រឿងឧបភោគបរិភោគនៅតាមផ្សារ ម៉ាត ផ្ទះចែកចាយបោះដុំទំនិញនានា ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តទាំងបីខាងលើ។

    យោងតាមលទ្ធផលនៃការត្រួតពិនិត្យនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ មន្ត្រីយើងបានរកឃើញ ក៏ដូចជាដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព សរុបចំនួន ១៥៦,០៨គក។ ទំនិញមិនអនុលោមទាំងនោះត្រូវបានយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវិធី ទន្ទឹមនឹងនោះមន្ត្រីយើងបានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានកំហុសឆ្គង ដើម្បីជាការអប់រំជៀសវាងបន្តដាក់លក់ទំនិញមិនមានអនុលោមភាពតទៅទៀត ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: